បរទេស៖ នៅក្នុងលោកយើងនេះពិតជាមានអ្វីប្លែកៗ ដែលយើងម្នាក់ៗមិនអាចគិតស្មានដល់។ តួយ៉ាង ដូចក្នុងរូបថតប៉ុន្មានសន្លឹក ត្រូវបានគេបង្ហោះ និងស៊ែរតៗគ្នាពីម្នាក់ទៅម្នាក់ក្នុងបណ្តាញសង្គម Facebookស្តីពីសត្វឆ្កែមួយក្បាល កើតកូនចេញមានរូបរាងជាមនុស្សបង្កការភ្ញាក់ផ្អើល។ តាមរយៈរូបថត មិនបានបញ្ជាក់ថានៅប្រទេសណាពិតទេ តែបើតាមរូចថត វាកើតឡើង តាំងពីឆ្នាំ២០០៧មកម្លេះ។ ក្នុងរូបថត បានបង្ហាញថា មេឆ្កែសំបុរខ្មៅមួយក្បាល បានកើតកូន ៥ក្បាល មានពណ៌ខុសៗគ្នា ចំលែកតែកូនឆ្កែមួយក្បាល កើតមកមានសភាពខុសប្លែកពីគេគឺមិនមានរោម មានទំរង់ជាគូនមនុស្សសុទ្ធសាធ គឺ មាន មុខ មាត់ ច្រមុះ ភ្នែក ម្រាបដៃម្រាមជើង ព្រមទាំងប្រដាប់ភេទដូចមនុស្ស ចំលែកតែមានកន្ទុយតែប៉ុណ្ណោះ។ មិនទាន់មានប្រភពណាមួយ បញ្ជាក់ថា បាតុភូតចំលែក ខាងលើគឹបណ្តាលមកពីអ្វីពិតប្រាកដនៅឡើយទេ៕
ដោយ៖ www.everydaytips.info