ប្រេស៊ីល៖ បុរសម្នាក់ត្រូវបានមនុស្សតាមដងផ្លូវចាប់អូសចេញពីឡានវាយទាត់ធាក់កាត់ដៃកាត់ជើងរួចកាត់ក្បាល បោះចោលក្បែរផ្លូវបន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍បុករះស្លាប់យ៉ាងច្រើននៅផ្លូវហាវេមួយកន្លែង។ យោងតាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនពេលពេលកើតហេតុមានបុរសជាក្មេងស្ទាវម្នាក់បើកឡានដូចហោះ មកដល់ទីប្រជុំជនមួយកន្លែងក៍បង្កគ្រោះថ្នាក់បុករះលើហ្វូងមនុស្សម្នារដេកដួលស្លាប់រណូករណែលពេញផ្លូវតែម្តង។ ដកស្រង់សំដីរបស់ប៉ូលីសចរាចរណ៍ប្រចាំតំបន់បាននិយាយថា បុរសជាជនបង្កគ្រោះថ្នាក់ចរាចរណ៍ ឈ្មោះ Ezequiel vincete អាយុ ២៦ឆ្នាំ បង្កគ្រោះថ្នាក់នៅភាគខាងជើងនៃតំបន់ Secludio ប្រទេសប្រេស៊ីល។ ដោយសារគំហឹងប្រជាជនតាមដងផ្លូវជនបង្កត្រូវបានគេចាប់វាយធ្វើទារណ្ឌកម្មរហូតដល់ស្លាប់គួរអោយរន្ធត់មុនពេលក្រុមប៉ូលីសអន្តគមន៍ទៅដល់កន្លែងកើតហេតុ។
ប្រែសំរួលដោយ៖ www.everydaytips.info
ប្រែសំរួលដោយ៖ www.everydaytips.info