ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

នារី​វ័យក្មេងស្រស់ស្អាតម្នាក់ ចងកសម្លាប់ខ្លួនដោយអាថកំបាំង

កណ្តាល: នារី​ម្នា​ក់បាន​ចងកសម្លាប់ខ្លួន ដោយ​វិបត្តិ​ផ្លូវចិត្ត ដោយសារតែ​នារី​នោះ ថ្ងូរ​ចេះតែ​ឈឺក្បាល និង​វិលមុខ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​ម៉ោង​ប្រមាណ ៧ យប់ នៅ​ភូមិ​ព្រែក​តាន​ប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ។​
​នារី​ដែល​ចងក​ធ្វើអត្តឃាត ឈ្មោះ ហុក សំណាង អាយុ​២០ ឆ្នាំមាន​មុខរបរ លក់ដូរ​នៅផ្ទះ​។ ឪពុក​ឈ្មោះ តិច ហុក អាយុ​៦០​ឆ្នាំ ម្ដាយ​ឈ្មោះ សាក់ រ៉ុ​ម អាយុ​៥៣​ឆ្នាំ មុខរបរ លក់ដូរ​គ្រឿងសំណង់ ។​
​ក្រុមគ្រួសារ​សព បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ខាងលើ ឪពុកម្ដាយ និង​ក្រុមគ្រួសារ នៅ​លក់ដូរ​ខាងក្រោម​ផ្ទះ​។ ពេល​បាត់​មិនឃើញ​កូនស្រី ពួកគេ​បាន​ដើររក​។ ពេល​ឡើង លើ​ផ្ទះ ស្រាប់តែ​ឃើញ​កូនស្រី​បាន​ចងក និង​ខ្សែ​នីឡុង នឹង​រនង​ធ្នឹម​ផ្ទះ ស្លាប់​បាត់ទៅ ហើយ​។ បន្ទាប់មក​ឪពុក ម្ដាយ និង​ក្រុមគ្រួសារ បាន​កាត់​ចំណង​ខ្សែ​ទម្លាក់​សព មកក្រោម​ផ្ទះ ដាក់​លើ​គ្រែ មុនពេល​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ មកដល់​កន្លែង​កើត​ខាងលើ​។​
​ក្រុមគ្រួសារ បាន​បំភ្លឺថា​៖ នារី​នេះ ចេះតែ​ថ្ងូរ​ឈឺក្បាល វិលមុខ និង​ទំនង​ជាមាន​វិបត្តិ​ផ្លូវចិត្ត ។ ក្រោយមក សមត្ថកិច្ច​ជំនាញ បានមក​ពិនិត្យ​លើ​ខ្លួន តែ​មិនឃើញ​មាន​ស្លាកស្នាម​អ្វី​ប្លែក​នោះទេ ហើយ​សន្និដ្ឋានថា នារី​ឈ្មោះ ហុក សំណាង ពិតជា​ស្លាប់​ដោយ​ចងក ធ្វើអត្តឃាត​ពិតមែន​៕V​/S



ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...