ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

ស្ត្រីខ្មែរ២នាក់ត្រូវគេចាក់សំលាប់ នៅក្នុងទឹកដីថៃ ដោយមិនទាន់ដឹងមូលហេតុ

ប្រទេសថៃ ៖ យោងតាមសារព័ត៌មានក្នុងស្រុកថៃបានអោយដឹងថា មានការភ្ញាក់ផ្អើលមួយ បានកើតឡើង  ដោយសារតែមានករណីឃាតកម្មយ៉ាងសាហាវ ជាទីបំផុត  កាលពីវេលាម៉ោង ៨ និង៣០ នាទីព្រឹក  ថ្ងៃទី ១៦  ខែកុម្ភៈ  ឆ្នាំ២០១៧ ត្រង់ចំណុចក្បែស្ថានីយ៍តម្រួតការពារព្រំដែនលេខ ១១៥  ក្នុងស្រុក ពោងណាំរ៉ន ខេត្តច័ន្ទបុរី  ប្រទេសថៃ  ទល់មុខនឹងស្រុកកំរៀង  ខេត្តបាត់ដំបង ដោយស្ត្រីរងគ្រោះចំនួនពីរនាក់  ដែលជាជនជាតិខ្មែរ  បានស្លាប់ក្នុងថ្លុកឈាម យ៉ាងវេទនាជាទីបំផុត ដោយសារផ្លែកាំបិត របស់ឃាតករម្នាក់ ដោយមិនទាន់ដឹងមូលហេតុ។
ក្រោយពេលកើតហេតុ ជនសង្ស័យដែលជាមនុស្សប្រុស  និងជាជនជាតិខ្មែរ  បានរត់គេចខ្លួនចូលក្នុងព្រៃតាមខ្សែបន្ទាត់ព្រំដែនបាត់ស្រមោល  ដោយឡែកនៅត្រង់ទីតាំងកើតហេតុ  គេសង្គេតឃើញមានស្ត្រីពីរនាក់ បានដេកស្លាប់ក្នុងថ្លុកឈាម  ក្រោមសម្ពាធនៃផ្លែកាំបិតជាច្រើន កន្លែងនៅលើរាងកាយ ។
ភ្លាមៗនោះដែរ  បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម  ក្រុមតម្រួតការពារព្រំដែន  បានចេញ ប្រតិបត្តិការ  ដើម្បីតាមប្រមាញ់ទៅលើជនសង្ស័យ  ក្នុងភូមិសាស្ត្រខាងលើ  រហូតចាប់ខ្លួន បាន  ព្រមទាំងបានប្រគល់ទៅអោយ កំលាំងជំនាញស្រុកពោងណាំរ៉ន  ខេត្តច័ន្ទបុរី  ក្នុងការនាំខ្លួនយកទៅសាកសួរអំពីដំណើររឿង  និងមូលហេតុដែលឈានដល់ការ ចាក់សំលាប់គ្នាបែបនេះ  ហើយបច្ចុប្បន្នយើងនៅមិនទាន់ទទួលបានចំលើយសារភាព អំពីអត្តសញ្ញាណ  និងមូលហេតុនោះនៅឡើយទេ ៕ ដោយ ផ្កាយព្រឹក




ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...