ថៃ៖ យោងតាមគេហទំព័រក្នុងស្រុករបស់ប្រទេសថៃបានចុះផ្សាយថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១៧កន្លងទៅនេះថា មានបុរសជាអ្នករកស៊ីកិនទឹកកកលក់ម្នាក់ បានគ្រោះថ្នាក់ចូលជើងក្នុងម៉ាស៊ីនកំពុងកិន ទឹកកកស៊ីដាច់ជើងទាំងពីរយ៉ាងរន្ធត់ ដោយសារតែហូរឈាមច្រើនពេកមនុស្សម្នាក់នោះក៍ស្លាប់បាត់បង់ ជីវិតបាត់គួរអោយស្តាយ។ សាក្សីនៅកន្លែងកើតហេតុបាននិយាយថា បុរសរងគ្រោះបានយកជើងធាក់រុញដំទឹកកកដើម្បីអោយទឹកកកឆាប់កិនអស់ក៍ផុងជើងចូលហើយម៉ាស៊ីនក៍កិនដាច់ជើងទាំងពីរត្រឹមចង្កេះតែម្តង។ បុរសរងគ្រោះបានស្លាប់៥ម៉ោងក្រោយពីកើតហេតុ។ សូមសំណូមពរ ដល់បងប្អូនរកស៊ី កិនទឹកកក ទឹកអំពៅជាជាដើមសូមប្រុងប្រយ័ត្នខ្ពស់ជានិច្ច ព្រោះថា ឧបទ្ទេវហេតុអាចកើតមានគ្រប់ពេល៕
ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖
Loading...
ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖
Loading...