ថៃ៖ កញ្ញា Chayanun Surin អាយុ២៦ឆ្នាំជាភ្ញៀវទេសចរណ៍មកពីក្រុងបាងកក បានស្លាប់ភ្លាមៗបន្ទាប់ ពីបានហែលទឹកលេង ទៅប៉ះពពុះទឹកម្យ៉ាងដែលអ្នកនៅសមុទ្រគេហៅថា ខ្ញែសមុទ្រ (jellyfish) នៅក្នុងកោះ Phangan កាលពីពេលកន្លងទៅ។
ប៉ូលីសបាននិយាយថា យុវតីម្នាក់បានទៅលេងកោះ Phangan ជាមួយមិត្តភក្ត្របីបួននាក់ ជាអកុសលបានប៉ះត្រូវខ្ញែសមុទ្រ ប្រតិកម្មស្លាប់ភ្លាមៗតែម្តង។
ប៉ូលីសបាននិយាយថា យុវតីម្នាក់បានទៅលេងកោះ Phangan ជាមួយមិត្តភក្ត្របីបួននាក់ ជាអកុសលបានប៉ះត្រូវខ្ញែសមុទ្រ ប្រតិកម្មស្លាប់ភ្លាមៗតែម្តង។
ខ្ញែសមុទ្រមានពឹសខ្លាំងបំផុត បើអ្នកណាបានប៉ះវាហើយ វាធ្វើអោយយើង ឈឺចុកចាប់ខ្លាំង ស្ពឹក ហើយ វាធ្វើអោយគាំងតំណើរការនៃសាច់ដំពោះ និង ឆ្អឹងខ្នង វិលមុខ តឹងញទ្រូង រួចស្លាប់តែម្តង។ លោកវេជ្ជបណ្ឌិត Thanuwat Tippinit មន្ទីរពេទ្យកោះ Phangan បានព្រមានថាប្រភេទនៃ jellyfish មួយនេះគឺមានជាទូទៅអំឡុងពេលមានភ្លៀងធ្លាក់។
វីធីសាស្ត្រជួយសង្ក្រោះពេលមានសមាជិកណាម្នាក់ត្រូវបានប៉ះជាមួយខ្ញែសមុទ្រនេះគឺត្រូវយកទឹកខ្មេះចាក់លើមុខមុខរបួស រួចនាំយកទៅមន្ទីរពេទ្យជាបន្ទាន់៕