បរទេស៖ ដោយសារតែអំណាចគ្រឿងញៀនធ្វើអោយបងមិនស្គាល់ប្អូន ប្អូនមិនស្គាល់បង។ ក្នុងករណីនេះ ប្អូនប្រុសញៀនថ្នាំដល់កំរិតម្នាក់ខឹងបងប្រុសឃាត់ជំលោះរវាង ខ្លួននិងបងស្រីម្នាក់ទៀតរឿងសំលុយទៅទិញថ្នាំមិនអោយកាប់ មួយខ្វែវធ្លាយទ្រូងចេញ ថ្លើម សួត បេះដូងមកក្រៅស្លាប់គួរអោយរន្ធត់ពន់ពេក។ យោងតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា ជនសង្ស័យខាងលើជាមុខសញ្ញាញៀនថ្នាំខ្លាំងក្លាផងដែរ ហើយត្រូវប៉ូលីសចាប់ជាញឹកញាប់។ ប៉ុន្មានឆ្នាំមុនបានប៉ុនប៉ងសំលាប់ម្តាយបង្កើតម្តងរួចទៅហើយ ដោយចាប់ម្តាយចងហើយអារកត្រងឈាមយកមកផឹក តែត្រូវបានអ្នកជិតខាងជួយសង្គ្រោះទាន់ពេលវេលា៕