៥ លើផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣
សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បង្កឡើងដោយម៉ូតូ
ម៉ាកSUZUKI SMASHពណ៌ខ្មៅ+ស ពាក់ផ្លាក
លេខ ភ្នំពេញ1AP.0242(មិនពាក់មួកសុវត្ថិភាព
និងគ្មានកញ្ចក់) អ្នកបើកបរឈ្មោះ នុប រ៉ាវី ភេទ
ប្រុសអាយុ២១ឆ្នាំ នៅភូមិរាំងដេក ឃុំគគីរធំ
ស្រុកកៀនស្វាយ ខេត្តកណ្តាល(ស្លាប់នៅនឹងកន្លែងកើតហេតុ)បើកបរក្នុងទិសដៅពីត្បូងមកជើង ក៏បានបុកជាមួយម៉ូតូ០១គ្រឿងម៉ាក HON
DA DREAM125ពណ៌ខ្មៅគ្មានផ្លាកលេខ(គ្មាន
កញ្ចក់និងមិនពាក់មួកសុវត្ថិភាព)ទើបទិញបើកបរក្នុងទិស
ដៅពីជើងទៅត្បូង អ្នកបើកបរឈ្មោះ ផាត់ សារ៉នភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិព្រែកសំរោង
ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល(ស្លាប់នៅ
នឹងកន្លែងកើតហេតុ)និងមានអ្នករួមដំណើរជា
មួយម្នាក់ឈ្មោះសៅ កុសល់ភេទប្រុសអាយុ២៥
ឆ្នាំនៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល(រងរបួសធ្ងន់ត្រូវបានរថយន្តស៊ីរ៉ែនដឹកបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យជ័យជំនះ។
-ដោយឡែកសាកសពអ្នកបើកបរម៉ូតូទាំង០២
នាក់ ត្រូវបានរថយន្តស៊ីរ៉ែនរបស់អធិការដ្ឋាន
នគរបាលក្រុងតាខ្មៅ ដឹកទៅតម្កល់ទុកនៅ
មន្ទីរពេទ្យជ័យជំនះ ដើម្បីរង់ចាំក្រុមគ្រួសារមក
ទំនាក់ទំនង ឬបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
-មធ្យោបាយដែលពាក់ព័ន្ធត្រូវបានយកមករក្សា
ទុកនៅអធិការដ្ឋានបណ្តោះអាសន្នដើម្បីបន្ត
ចាត់ការតាមនីតិវិធី។
ករណីនេះ បណ្តាលឲ្យស្លាប់ប្រុសចំនួន០២នាក់
និងរងរបួសធ្ងន់មនុស្សប្រុសចំនួន០១នាក់
-ខូចខាតធ្ងន់ម៉ូតូ០២គ្រឿង។
-មូលហេតុមកពី អ្នកបើកបម៉ូតូSUZUKI
SMASHបើករំលោភចូលចំណែកផ្លូវរបស់ភាគី
ខាងម៉ូតូHONDA DREAM 125។
ប្រភព៖ ស្នងការដ្ឋាននរគបាលខេត្តកណ្តាល