ប្រទេសថៃ៖ ក្មេងស្រីក្រមុំវ័យ១៦ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ដោយសាកសពនាងត្រូវបានគេដុតចោលនេះបើយោងតាមការចុះផ្សាយក្នុងគេហទំព័រ ដឺរ៉ាត់ថៃនៅថ្ងៃទី៧ខែមេសាឆ្នាំ២០១៧ម្សិលមិញនេះ។ យោងតាមសំដីរបស់ក្រុមប៉ូលីសកុសលវិច្ឆ័យបាននិយាយថា ក្មេងស្រីមិនស្គាល់អត្តសញ្ញាណនេះត្រូវបានឃាតកររំលោភមុននិងសាកសពត្រូវបានដុតពីព្រោះថា នៅក្នុងទ្ធារមាសសាកសពមានជាប់ដានទឹកកាមឃាតករនៅឡើយ។ មន្ត្រីរូបនោះបានបន្តថា ឃាតករនិងជនរងគ្រោះអាចជាមនុស្សស្គាល់គ្នាបានជាឈានដល់ការសំលាប់បំបិទមាត់បែបនេះ។ ប៉ូលីសកំពុងស៊ើបអង្កេតតាមចាប់ជនឧក្រិដ្ឋមកផ្តន់ទារទោសតាមច្បាប់៕
ដកស្រង់និងប្រែសំរួលដោយ៖ គន្ធា