ប្រទេសថៃ៖ ដោយសាររនាំងវណ្ណៈគូរស្នេហ៍មួយគូរសុខចិត្តបាញ់សំលាប់ខ្លួនឯងទាំងពីរនាក់ក្នុងពេលតែមួយស្លាប់ទាំងនៅអោបគ្នាមើលហើយគួរអោយរន្ធត់និងអាលោះអាល័យពេកក្រៃ នេះបើយោងតាមការចុះផ្សាយក្នុងប្រព័ន្ធផ្សពផ្សាយក្នុងស្រុករបស់ប្រទេសថៃកាលពីថ្ងសទី១០ខែមេសាម្សិលមិញនេះ។ ប្រភពបានបន្តថា គូរស្នេហ៍មួយគូរនេះ បានមកជួលផ្ទះស្នាក់នៅកន្លែងកើតហេតុខាងលើដោយសាររត់គេចពីគំនាបឪពុកម្តាយទាំងសងខាងដែលតាមបំបែកស្នេហ៍ពួកគេ។ ដកស្រង់សំដីតម្រួតប្រចាំតំបន់បាននិយាយថា បុរសរងគ្រោះមានឈ្មោះថា ស ល ឃ អាយុ ២៨ឆ្នាំ រីឯស្រីរងគ្រោះមានឈ្មោះថា គ ថ ស អាយុ ២៥ឆ្នាំ រស់នៅ ខេត្ត សាក់ខន សាវ៉ាន់ ប្រទេសថៃ។ មន្ត្រីដដែលបានបន្តថា សភាពសាកសព ស្លាប់ទាំងនៅអោបគ្នានៅលើសាឡុង ក្នុងបន្ទប់ជួល ពេលបាញ់សំលាប់ខ្លួនគឺគូរស្នេហ៍នេះអោបគ្នាហើយដាក់ក្បាលទន្ទឹមគ្នាកេះកៃកាំភ្លើងតែម្តង។ នៅកន្លែងកើតហេតុបន្សល់ទុកកាំភ្លើងខ្លីមួយដើមនិង សំបកកន្ទុះមួយគ្រាប់ផងដែរ៕
ប្រែសំរួលដោយ៖ វ៉ានដេត