ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

សូមប្រុងប្រយ័ត្នកុមារអាយុ៤ឆ្នាំម្នាក់ត្រូវប្រម៉ាត់ប្រម៉ុងចាប់ខ្វេះភ្នែកទាំងសងខាងរួចយកមកប្លងចោលបង្កការភ្ញាក់ផ្អើល

ប្រទេសថៃ៖ មានការភ្ញាក់ផ្អើលកុមារអាយុប្រហែល៤ឆ្នាំម្នាក់ត្រូវប្រម៉ាត់ប្រម៉ុងចាប់ខ្វេះគ្រាប់ភ្នែកទាំងសងខាងរួចយកមកប្លងចោលនេះយោងតាមការចុះផ្សាយរបស់គេហទំព័រដឺរ៉ាត់ថៃថ្ងៃទី១១ខែមេសាឆ្នាំ២០១៧នេះ។ សាក្សីនៅក្បែរកន្លែងកើតហេតុបាននិយាយថាក្មេងប្រុសអាយុប្រហែល៤ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញរថយន្តមួយគ្រឿង ដឹកយកមកទំលាក់ចោលរួចប្រញ៉ាប់ប្រញ៉ាល់ឡើងរថយន្តទៅបាត់អស់។ សាក្សីបន្តថាមានការសង្ស័យបានចូលទៅជិតក្មេងប្រុសដែលកំពុងយំមានឈាមចេញពីភ្នែកផង ឃើញដូច្នេះក៍រាយការណ៍ជូនតម្រួត។ យោងតាមតម្រួតបាននិយាយថា ក្មេងប្រុសអាយុប្រហែល៤ឆ្នាំម្នាក់នេះត្រូវបានគេវះយកកែវភ្នែកទាំងសងខាងពិតប្រាកដមែន។ បើតាមការសាកសួរក្មេងប្រុសម្នាក់នេះ ហាក់មិនមែនជាជនជាតិថៃទេ ពីព្រោះក្មេងប្រុសនេះមិនចេះនិយាយភាសាថៃទេ ក្មេងប្រុសនេះទំនងត្រូវបានគេចាប់ពង្រួតពីប្រទេសផ្សេងមក។ តម្រួតដាក់ការសង្ស័យថាអំពើខាងលើ អាចពាក់ព័ន្ធនិងការរត់ពន្ធសរីរាង្គមនុស្សខុសច្បាប់។ ពេលនេះក្រុមតម្រួតថៃ បានកាំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ផងដែរពីករណីខាងលើ៕
ប្រែសំរួលដោយ៖ គន្ធា



ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...