ប្រទេសថៃ៖ ស្ត្រីម្នាក់ត្រូវប្តីចិត្តតិច្ឆានចាប់កាត់ដាច់កដៃនិងចាក់ជាច្រើនកាំបិតទៀតព្រោះខឹងនាងលួចលុយបន្តិចបន្តួចក្នុងគ្រួសារទៅចិញ្ចឹមម្តាយចាស់ជរារបស់នាង នេះយោងតាមការចុះផ្សាយរបស់គេហទំព័រក្នុងស្រុករបស់ប្រទេសនេះកាលពីថ្ងៃទី៤ខែមេសាឆ្នាំ២០១៧កន្លងទៅនេះ។ សាក្សីនៅក្បែរផ្ទះគ្នាជាមួយស្ត្រីរងគ្រោះបាននិយាយថា គ្រួសារនេះតែងតែឈ្លោះគ្នានិងបង្កអំពើហឹង្សាជាញឹកញយ រហូតដល់ថ្ងៃកើតហេតុ បុរសជាប្តីបាន បង្កហឹង្សាកាត់ដៃប្រពន្ធដោយចោទថានាងលួចលុយខ្លួនទៅអោយម្តាយរបស់នាង រហូតដល់មានការ អន្តរាគមន៍ពីតម្រួតប្រចាំតំបន់។ តម្រួតបាននិយាយថា ករណីប្តីកាត់កដៃប្រពន្ធខ្លួន ស្ថិតនៅ តំបន់ Bang Bo ខេត្ត Samut Prakan ដែលស្ត្រីរងគ្រោះ មានឈ្មោះថា នុតធី សារីរ៉ៃ អាយុ៣៦ឆ្នាំរងរបួសជាច្រើនកាំបិតត្រូវត្រង់ ពោះ ស្មា ក្បាល និងដៃឆ្វេងត្រូវកាត់ដៃត្រឹកកដៃ។ រីឯបុរសជាជនបង្កដែលជាប្តី មានឈ្មោះថា រ៉ាឈុន ណីណារ៉ុង អាយុ៣៥ឆ្នាំ ត្រូវចាប់បានឃាត់ខ្លួនភ្លាមៗក្រោយពីបង្កហឹង្សា។ មានការខឹងសប្បារយ៉ាងខ្លាំងផងដែរពីសំណាក់ប្រជាជនក្នុងតំបន់ ដែលសំអោយក្រុមតម្រួត កាត់ជើងម្ខាងរបស់បុរសបង្កដើម្បីកំអោយរត់ទៅណា ហើយអោយនៅថែរក្សារនាងរហូត ។
ដកស្រង់និងប្រែសំរួលដោយ៖ វ៉ាន់ដេត