កំពង់ធំ៖ ទារកទើបកើតបាតជើងក្រហមរងាលម្នាក់ត្រូវបានម្តាយចិត្តអប្រិយ៍អន់ជាងតិរច្ឆានម្នាក់បង្កើតហើយយកមកបោះចោល ក្នុងធុងសំរាមមួយកន្លែងក្បែរផ្សារថ្មីទីរួមខេត្តកំពង់ធំទាំងនៅទងផ្ចិតនៅឡើយបង្ករការភ្ញាក់ផ្អើលទាំងព្រឺកព្រលឹមថ្ងៃទី៣ខែមេសាឆ្នាំ២០១៧នេះ។ យោងតាមសំដីអ៊ំស្រីជាអ្នករើសសំរាមម្នាក់បាននិយាយថា គាត់បានកាយសំរាមក្នុងធុងដើម្បីរើសអេតចាយ ក៍ប្រទះឃើញទារកម្នាក់ត្រូវគេរំថង់យកមកបោះចោលទាំងនៅជាប់ទងផ្ចិតនៅនៅឡើយគួរអោយអាសូរពន់ពេក។ គាត់បានបន្តថា ទារកត្រូវគេរុំថង់ពណ៌សខាងក្នុង និងថង់ពណ៌ខ្មៅស្រោបពីរក្រៅពេលស្រាយចេញមកទាកបានស្លាប់រួចទៅហើយ។ អ៊ំស្រីម្នាក់ទៀតបានពោលស្តីបន្ទោសដល់ម្តាយចិត្តខ្មៅដែលយកកូនមកបោះចោលថា "បើវាមិនស្រទាញ់កូន វាខំពរពោះរហូតដល់កើតមកធ្វើអី? មិនអាណិតក្មេងទេ?" អ្នកដែលឃើញសភាពទារកនោះបានសំដែងការអាណិតអាសូរគ្រប់ៗគ្នាហើយបានរ៉ៃអង្គាសប្រាក់មួយចំនួនអោយទៅអាចារ្យយកទៅបូជានៅវត្តហើយថាកំអោយអភព្វដូចជាតិនេះតទៀត មិនទាន់បានឃើញពន្លឺថ្ងៃផងក៍ត្រូវគេសំលាប់ទៅវិញ៕ ដោយ៖ គន្ធា
ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖
Loading...
ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖
Loading...