ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

ចូលឆ្នាំថ្មីមិនចង់បានប្រពន្ធថ្មីសំប្រពន្ធចាស់ត្រូវរ៉ូវគ្នាវិញនាងមិនព្រមតូចចិត្តលេបថ្នាសំលាប់ខ្លួន

ស្រុកកណ្តាលស្ទឹង៖១៥.០៤.២០១៧ករណីអត្តឃាត(ផឹកថ្នាំពុលស្លាប់) កើតហេតុ វេលាម៉ោង១៤.២៥នាទី នៅចំណុចភូមិជីមៅ ឃុំត្បែង ស្រុកណ្ដាលស្ទឹងខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះសុិន សំណាង ភេទប្រុសអាយុ៤៩ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរ កសិករ។ តាមការបំភ្លឺរបស់ប្រពន្ធ ជនរងគ្រោះនៅថ្ងៃទី១០.០៣.២០១៧ជនរងគ្រោះនិងប្រពន្ធ បានលេងលះគ្នានៅសាលាឃុំ។ លុះដល់ថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបានមកផ្ទះដើម្បីសុំប្រពន្ឋរួមរស់ជាមួយគ្នាវិញ តែប្រពន្ធ មិនព្រម ជនរងគ្រោះបានដើរចេញពីផ្ទះបានចម្ងាយប្រហែល២០ម៉ែត្រ រួចក៏ផឹកថ្នាំពុលសម្លាប់ដង្កូវម៉ាកLosmine អស់០១ដប បណ្ដាលឲ្យពុល ហើយប្រពន្ធជនរងគ្រោះ បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍រួចបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យតែជនរងគ្រោះ បានស្លាប់នៅពាក់កណ្ដាលផ្លូវ ហើយក៏បញ្ជូនត្រឡប់មកផ្ទះវិញ។
 កម្លាំងជំនាញ កម្លាំងប៉ុស្តិ៍អាជ្ញាធរមូលដ្ឋាននិងគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសព ឃើញថាសពពិតជា
ស្លាប់ដោយសារធ្វើអត្តឃាត(ផឹកថ្នាំពុលសម្លាប់ខ្លួន)ប្រាកដមែន ពុំមានស្លាកស្នាមអ្វីផ្សេងទៀតឡើយ ។ក្រោយពេលពិនិត្យរួចបានប្រគល់សពជូន ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។


ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...