ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

សាហាវឃោរឃៅរពេកហើយ ខឹងបងប្រុសស្តីអោយ ចាប់កូនបងប្រុសកាត់ក្បាលវះយកថ្លើមបេះដូងយកបោះចោលមុខផ្ទះ

បរទេស៖ យោងតាមប្រភពពត៌មានក្នុងស្រុករបស់ប្រទេសឥណ្ឌាបានចុះផ្សាយ នៅថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០១៧ថា នៅ តំបន់ Quraishiyanខេត្ត Uttar Pradeshប្រទេស ឥណ្ឌា មានករណីរឃាតកម្មដ៍សែនរន្ធត់មួយកើតឡើងដោយបុរសម្នាក់ចាប់ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់អារក ប្រលះស្បែក និង វះយកគ្រឿងក្នុងយកមកក្រៅ ដែលគេស្គាល់ថាជាពូបង្កើតក្មេងប្រុសនោះទៀតផង។ 
 យោងតាមសំដី ឪពុកក្មេងរងគ្រោះបាននិយាយថា មុនពេលកើតហេតុ គាត់និងជនល្មើសបានឈ្លោះវាយតប់គ្នាបន្តិចបន្តួច ហើយក៍បែកគ្នារៀងខ្លួនទៅហើយមិននឹកស្មានថាជនសង្ស័យគំគួនដល់ថ្នាក់នេះទេ។ រំលងបានមួយថ្ងៃក៍កើតរឿងរន្ធត់នេះតែម្តង។ 
 ដកស្រង់សំដីប៉ូលីសបាននិយាយថា ក្មេងប្រុសរងគ្រោះមានឈ្មោះថា Moonis អាយុ៧ឆ្នាំ រីឯជនសង្ស័យជាឃាតករ ឈ្មោះ Najeem អាយុ២៦ឆ្នាំ ត្រូវជាពូបង្កើត បានរត់គេចខ្លួនបាត់។ ពេលនេះប៉ូលីសកំពុងស្វែងរកចាប់ខ្លួនមកផ្តន់ទារទោសតាមច្បាប់៕




ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...