ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

តូចចិត្តប្តីមានស្រីថ្មីអស់ទីពឹង ម្តាយចិត្តដាច់ម្នាក់បាញ់សំលាប់កូនតូចអាយុ២ខួបកំពុងលេងលើតុធ្លាយខួររួចបាញ់សំលាប់ខ្លួនតាមក្រោយ

ថៃ៖  នៅលើពិភពលោកមានរឿងជាច្រើនទាក់ទងនិងវិបត្តគ្រួសារ ប្តីមានស្រី ប្រពន្ធមានសាហាយ ជាដើម រហូតដល់កាប់ប្រហារ ឫ បាញ់សំលាប់គ្នានិងគ្នាក៍មាន តួយ៉ាងយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសថៃថ្មីៗនេះបានចុះផ្សាយថា មានម្តាយចិត្តដាច់ម្នាក់បាញ់សំលាប់កូនតូចអាយុ២ខួបកំពុងលេងលើតុធ្លាយខួរស្លាប់ភ្លាមៗមយយរំពេច រួចបាញ់សំលាប់ខ្លួនឯងតាមក្រោយស្លាប់ផងដែរ ដោយសារ មានវិបត្តគ្រួសារធ្ងន់ធ្ងរមិនអាចដោះស្រាយបាន គឺ ប្តីមានស្រីថ្មី ហើយចោលផ្ទះ។ យោងតាមប៉ូលីសសំដីមេប៉ូលីសក្នុងតំបន់បាននិយាយថា ហេតុការណ៍ការរន្ធត់នេះកើតឡើង នៅថ្ងៃទី២៩ខែមករាឆ្នាំ២០១៧ ដោយមានការរាយការណ៍មកថា មានករណីស្ត្រីម្នាក់ធ្វើអត្តឃាតបាញ់សំលាប់ខ្លួននិងកូនតូចក្នុងផ្ទះជួលមួយកន្លងក្នុងក្រុងបាងកក។ ក្រោយពេលកើតហេតុ ប៉ូលីសពិនិត្យ ពិនិត្យសាកសព បាននិយាយថា កូនតូចអាយុ ២ខួបត្រូវមួយគ្រាប់ចំក្បាលពីស្តាំធ្លាយទៅឆ្វេងស្លាប់នៅលើតុតែម្តង រីឯស្ត្រីជាម្តាយ បានបាញ់សំលាប់ខ្លួនមួយគ្រាប់ត្រូវលើគុម្ភត្រចៀកផ្នែកខាងស្តាំធ្លាយទៅឆ្វេង ស្លាប់ក្នុងថ្លុកឈាម៕






ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...