ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

សាហាវម្លេះទេ!! គ្រាន់តែលុយ៤០$ស្ត្រីម្នាក់ត្រូវមិត្តប្រុសចាក់សំលាប់ស្លាប់យ៉ាងវេទនា


ប្រទេសថៃ៖ គ្រាន់តែរឿងលុយ៤០$សោះ គូសង្សារមួយគូរបានចាក់សំលាប់គ្នា យ៉ាងសាហាវគ្មានអាណិតមនុស្សដែលធ្លាប់ស្រលាញ់គ្នា។ រឿងរ៉ាវខាងលើកើតឡើងកាលពី ថ្ងៃទី ១៤ខែមិនាឆ្នាំ២០១៧ ម្សិលមិញនេះ គឺគូរសង្សារមួយគូរចាក់គ្នាស្លាប់ដោយសាតែលុយ៤០$។ ករណីខាងលើស្រ្តីរងគ្រោះឈ្មោះ ខាត់ឈុនភិឡា អាយុ ២៤ឆ្នាំ រស់នៅ ស្រុក វ៉ារិនចំរ៉ាប់ ខេត្ត អ៊ូប៊ុន រ៉ាត់ឆាថានី ប្រទេសថៃ។ ជនសង្ស័យមិនត្រូវបានស្គាល់ឈ្មោះ គេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់។ យោងតាមតម្រួតប្រចាំតំបន់បាននិយាយថានៅថ្ងៃខាងលើមានសេចក្តីរាយការណ៍ មកថាមានឃាតកម្មចាក់សំលាប់គ្នារហូតដល់ស្លាប់នៅដីឡូមួយកន្លែង។ ពេលកងកំលាំងចុះទៅដល់ពិនិត្យសាកសពនាងពិតជាត្រូវបានចាក់និងកាំបិតចុងស្រួច ត្រូវត្រង់ខ្នងបីកាំបិត និងក្រោមស្លឹកត្រចៀកមួយកាំបិតស្លាប់ក្នុងថ្លុកឈាម។ តាមសាក្សីបាននិយាយថា​ មានសង្សារមួយគូរដឹកគ្នាមកដល់កន្លែងកើតហេតុក៍ឈ្លោះប្រតាយប្រតប់គ្នា សូររឿងលុយ១៦០០បាត តែខាងស្រីថាអត់មាន ខាងប្រុសក៍ចាក់សំលាប់តែម្តង។ ជនល្មើសជាឃាតករមានអាការៈទំនងជាមនុស្សញៀនថ្នាំផងដែរនេះតាមការសន្និដ្ឋានរបស់សាក្សីឃើញផ្ទាល់ភ្នែក៕

ប្រែសំរួលដោយ៖ Everydaytips.info


 (ហាមយកអត្ថបទពីគេហទំព័រយើងខ្ញុំដោយគ្មានការអនុញ្ញាតិបើមិនដូចច្នោះទេនិងត្រូវផ្តន់ទារទោសតាមច្បាប់)














ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...