ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

បុរសម្នាក់ដែលគេចោទថាជាប្រម៉ាត់ប្រម៉ុងចាប់កូនក្មេងវះយកក្រលៀនលក់ត្រូវគេចាប់បាន

​បាត់ដំបង​៖ ជនសង្ស័យ​ម្នាក់ ដែល​ប្រជាពលរដ្ឋ​ក្រុង​បាត់ដំបង​ផ្អើល​ថា​ជា​ប្រ​ម៉ាត់​ប្រ​ម៉​ង់​ដើរ​ចាប់​ក្មេងៗ​វះ​យក​គ្រលៀន ត្រូវបាន​នគរបាល​ចាប់ខ្លួនបាន​ហើយ​កាលពី​រសៀល ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​សាលារៀន យូ -​អេស -​អេ ស្ថិតក្នុង​ភូមិ​វាល​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។

​លោក ឈឿង គឹម​សុង មេក្រុម​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ វ៉ាន់ គឹម​ស្រស់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​តួនាទី​ជា​សន្តិសុខ​សាលារៀន យូ  -​អេស  -​អេ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ដប់​ម៉ឺន សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។ ការឃាត់ខ្លួន​ធ្វើឡើង​តាម​បទបញ្ជា​របស់​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង បន្ទាប់ពី​មាន​បាតុភាព​ថា​មានការ​ចាប់​ក្មេង​វះ​យក​គ្រលៀន កាត់​ដៃ កាត់​ជើង បង្ករ​ការភ្ញាក់ផ្អើល​ដ​ល់​ពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង កាលពី​រយៈពេល​ជាង​មួយខែ​កន្លងមកនេះ​។​

​នៅ​ចំពោះមុខ​នគរបាល ជនសង្ស័យ​ខាងលើ​បាន​សារភាពថា ខ្លួន​បានធ្វើ​សកម្មភាព​ចំនួន​៨​លើក​មកហើយ តែ​មិនមែនជា​ការចាប់យក​វះ​ក្រលៀន ឬ​កា​ត់ដៃ​កាត់​ជើង​ដូច​ពាក្យ​គេ​និយាយ​នោះទេ គឺ​គ្រាន់តែ​ហៅ​ក្មេង​មក​ក្បែរ​ឲ្យ​លុយ​ដើម្បី​លួងលោម និង​ធ្វើ​សកម្មភាព​ស្ទាបអង្អែល​ដៃ ជើង និង​បៀតបៀន​កេរ្តិ៍ខ្មាស់​។​

​យោងតាម​ចម្លើយសារភាព ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​។​

គួរ​រំលឹក​ផងដែរ កាលពីពេល​ថ្មី​កន្លងទៅនេះ ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តបាត់ដំបង បាននាំគ្នា​ភ្ញាក់ផ្អើល និង​ភ័យខ្លាច​ចំពោះ​សុវត្ថិភាព​កូនៗ បន្ទាប់ពី​លឺដំណឹង​ថា មាន​ជនសង្ស័យ​ម្នាក់ ឬ​ហៅថា​ជា​ប្រ​ម៉ាត់​ប្រ​ម៉​ង់ បាន​ជិះ​ម៉ូតូ​តាម​ភូមិ​ក្នុង​បំណង​ចាប់យក​ក្មេងៗ​តូច​ទៅ​វះ​យក​ក្រលៀន និង​កាត់​យកដៃ​ជើង​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ក្រោម​កិច្ចប្រតិបត្តិការ​របស់​នគរបាល ជនបង្ក​ត្រូវបាន​ចាប់ខ្លួន​យកមក​ផ្ត​ទ្ទា​ទោស​តាមផ្លូវ​ច្បាប់​៕ ប្រភព៖ ANN


ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...