ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

សាហាវព្រៃផ្សៃពន់ពេក!! កូនប្រុសចិត្តតិរច្ឆានញៀនថ្នាំយកកាំបិតតាំងតោអារករឪពុករហូតដាច់ស្លាប់


ប្រទេសចិន៖  ឃាតកម្មយ៉ាងរន្ធត់មួយ បានកក្រើកប្រព័ន្ធផ្សព្វផ្សាយប្រទេសចិនកន្លងមកនេះ គឺករណី កូនប្រុសចិត្តតិរច្ឆានញៀនថ្នាំយកកាំបិតតាំងតោអារករឪពុករបស់ខ្លួនរហូតដាច់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុគួរអោយរន្ធត់ពន់ពេក។ ហេតុការណ៍រន្ធត់ខាងលើកើតឡើង ក្នុងស្រុក Yaohai ខេត្ត Anhui ប្រទេសចិន។ តាមសាក្សីបាននិយាយថា មុនពេលកើតហេតុ មានបុរសម្នាក់អាយុ៥៤ឆ្នាំ កំពុងលក់ចាប់ហួយ នៅមុខផ្ទះដូចធម្មតា(បុរសពោះម៉ាយ) ពេលជនសង្ស័យជាកូនមកដល់បានសំលុយ(សង្ស័យយកទិញថ្នាំញៀន) ឪពុកមិនព្រមអោយក៍ឈ្លោះប្រកែកគ្នាឈានដល់ការសំលាប់កាត់ក្បាលសែនរន្ធត់នេះតែម្តង។     ឃាតករត្រូវបានប៉ូលិសចាប់ឃាត់ខ្លួនភ្លាមៗផងដែរ ហើយអាចជាប់គុកមួយជីវិត។ ទោះជាច្បាប់នៅប្រទេសចិនតឹងតែងយ៉ាងណាចំពោះអ្នក លក់ និងអ្នកទិញគ្រឿងញៀនក៍ដោយ ក៍ការចរាចរណ៍គ្រឿងញៀននៅតែមានលួចលាក់ផងដែរនៅប្រទេសនេះ៕

ប្រែសំរួលដោយ៖ Everydaytips.info


 (ហាមយកអត្ថបទពីគេហទំព័រយើងខ្ញុំដោយគ្មានការអនុញ្ញាតិបើមិនដូចច្នោះទេនិងត្រូវផ្តន់ទារទោសតាមច្បាប់)









ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...