ហ្ស៊ីមបាវ៉េ៖ ហេតុការណ៍ដ៍អណោចអធ័មខាងលើបានកើតឡើង ក្នុងហាងលក់ម្ហូបអាហារចិនមួយកន្លែងក្នុងក្រុង Harare ប្រទេសហ្ស៊ីមបាវេ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Harare Time នៃប្រទេស នេះ។ តាមសាក្សីអ្នកបំរើនៅក្នុងហាងនោះបាននិយាយថា មុនពេលកើតហេតុ មានក្មេងស្រីអាយុប្រហែលជាង១០ឆ្នាំម្នាក់ដើចូលក្នុងហាងមានអាការៈស្រេកឃ្លាន ហើយបានលួចយកសាច់ក្នុងចានលើតុដែលភ្ញៀវម្នាក់បានហូបសល់ទៅបរិភោគ។ តែចៃដន្យត្រូវម្ចាស់ហាងស្រីឃើញ ហើយគិតថាខ្លាចភ្ញៀវដ៍ទៃខ្ពើម ក៍ដេញវាយអោយរត់ទៅក្រៅហាង មិនតែប៉ុណ្ណោះបានស្រែកថា "ចោរៗទៀតផង"។ ពេលដែលក្មេងស្រីរត់ដល់មុខហាង មនុស្សម្នាស្មានថាចោរក៍នាំគ្នាវាយនិងគប់ដំថ្មរហូតដល់ស្លាប់តែម្តង។ ម្ចាស់ហាងខាងល់ើត្រូវបានឃាត់ខ្លួនផងដែរករណីបង្កអោយមានការវាយសំលាប់ដ៍អមនុស្សធម៌នេះ។ អង្គការសិទ្ធមនុស្សប្រចាំប្រទេសនេះថ្កោលទោសធ្ងន់ៗផងដែរករណីឃាតកម្មខាងលើនេះ៕
ប្រែសំរួលដោយ៖ Everydaytips.info
(ហាមយកអត្ថបទពីគេហទំព័រយើងខ្ញុំដោយគ្មានការអនុញ្ញាតិបើមិនដូចច្នោះទេនិងត្រូវផ្តន់ទារទោសតាមច្បាប់)


