ប្រស៊ីល៖ ដោយសារភ្លើងប្រច័ណ្ឌយុវតីស្រស់ស្អាតម្នាក់ ត្រូវមិត្តស្រី(ស្រីស្រលាញ់ស្រី) ចាក់សំលាប់ជាច្រើនកាំបិតស្លាប់ក្នុងថ្លុកឈាមគួរអោយអាសូរពន់ពេកនេះយោងតាមការចុះផ្សាយរបស់គេហទំព័រ ក្នុងស្រុករបស់ប្រទេសប្រេស៊ីលថ្ងទី២០ខែមិនានេះ។ តាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ មានយុវតីពីរនាក់ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងដោយសារតែប្រច័ណ្ឌយុវតីម្នាក់ដែលចោទថា នាងមានអ្នកថ្មី។ ក្រោយមកក៍ស្ងាត់មាត់ទៅវិញហើយក៍កើតមានហេតុការរន្ធត់នេះតែម្តង។ យោងតាមប៉ូលីសប្រចាំតំបន់បាននិយាយថា ជនរងគ្រោះ ឈ្មោះ Oliveira អាយុ ២២ឆ្នាំ រស់នៅតំបន់ Mont de Rio ត្រូវជនសង្ស័យចាក់ ត្រូវត្រង់ បោះដៃផុត មួយកាំបិត ក្រោមឆ្អឹងជំនីរខាងស្តាំមួយកាំបិត ធ្លាយដល់សួតស្លាប់ក្នុងថ្លុកឈាមក្នុងបន្ទប់ផ្ទះជួលមួយកន្លែង។ ជនល្មើសត្រូវបានគេស្គាល់ឈ្មោះថា vasalio អាយុ ២២ឆ្នាំដូចគ្នា បានរត់គេចខ្លួនបាត់។ សូមបញ្ជាក់ថា យុវតីនិងឃាតករជាមនុស្សស្រីស្រលាញ់ស្រីដូចគ្នាហើយរស់នៅផ្ទះជូលជាមួយគ្នា។ មូលហេតុនៃការចាក់សំលាប់គ្នាដោយសារភ្លើងប្រច័ណ្ឌ៕
ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖
Loading...
ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖
Loading...