កំពង់ស្ពឺ៖ថ្ងៃទី២ខែមិនាឆ្នាំ២០១៧បុរសម្នាក់បើកម៉ូតូក្នុងអាការស្រវឹងរេចង្កូចចូលឡានកង់ទីន័រកិនស្លាប់ភ្លាមៗ។
តាមសាក្សីកន្លែងកើតហេតុបាននិយាយថា បុរសរងគ្រោះឈ្មោះ ឡេង សារិន អាយុ ៣៤ឆ្នាំ រស់នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកម៉ូតូសង់កូរ៉េពណ៌ក្រហម ទិសដៅ ស្របជាមួយឡាន។ មុនពេលកើតហេតុ បុរសរងគ្រោះ មានអាការស្រវឹងខ្លាំង បើកម៉ូតូរេពេញផ្លូវ ដល់កន្លែងកើតហេតុ ដួល ក៍ត្រូវឡានកិនស្លាប់ភ្លាមៗមួយរំពេចគួរអោយរន្ធត់។ ភាគីខាងរថយន្ត បានគេចខ្លួនបាត់៕