ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

ឃាតកម្មយ៉ាងរន្ធត់! ដោយសារភ្លើងប្រច័ណ្ឌបុរសម្នាក់អារកសំលាប់ប្រពន្ធរួចយកភួយគ្របពីលើរួចគេចខ្លួនបាត់


​រាជធានី​ភ្នំពេញ ៖ ស្វា​មី​​ដ៏​​កំ​ណាច​​ម្នាក់ ទំនង​ជា​​ប្រ​ចណ្ឌ​​ប្រ​ពន្ធ​​វ័យ​ក្មេង រឿង​​លួច​​មាន​​សាហាយ​ស្មន់ ជា​មួយ​​លោក​​ឧ​ត្ត​ម​​សេ​នីយ៍​​ម្នាក់ បាន​​ដាច់​ចិត្ត​​យក​​កាំ​បិត ចាក់​និង​​អា​រក​​សម្លាប់​​ប្រ​ពន្ធ​​របស់​ខ្លួន នៅ​លើ​​គ្រែ​​ធ្លាប់​​រួម​ដំ​ណេក យ៉ាង​​សា​ហាវ​ឃោរឃៅ ហើយ​រត់​គេចខ្លួនបាត់​ស្រមោល ទុក​សព​ស្ត្រី​រងគ្រោះ ឲ្យ​នៅ​ជាមួយ​កូនប្រុស​អាយុ ៥​ឆ្នាំ យំ​អោប​សព​ម្តាយ​ក្នុង​ថ្លុកឈាម​។​

ជនរងគ្រោះ​មានឈ្មោះ តេង ចិន្តា អាយុ ២១​ឆ្នាំ ត្រូវ​ជនសង្ស័យ​ជា​ប្តី​អារផ្តាច់ ត្រង់​បំពង់ក ស្លាប់​នៅលើ​គ្រែ ដោយមាន​ភួយ​គ្របពីលើ​។ សព​របស់​នាង​ត្រូវបាន ប្រជាពលរដ្ឋ​ជិតខាង​ប្រទះឃើញ​នៅក្នុង​បុរី​សូ​នី ស្ថិតនៅ​ផ្ទះជួល​លេខ​១២១៥B ផ្លូវ​៣៦ ភូមិ​ឫស្សី ក្រុម​១៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០០១៣ ហើយ​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ករណីនេះ​អាច​បង្កឡើង​ដោយ​ប្តី ឈ្មោះ អាន សឿន អាយុ ៤៥​ឆ្នាំ ជា​មេការ​សំណង់ ដែល​បាន​រត់គេចខ្លួន បាត់​ពី​កន្លែងកើតហេតុ​។​
 

​ករណី​ឃាតកម្ម​អា​រក សម្លាប់​ភរិយា​ខ្លួនឯង ដោយ​គ្មាន​មេត្តាធម៌​នេះ គេ​សង្ស័យ​ផ្តើមចេញពី​ជម្លោះ ព្រោះ​រឿង​ផិតក្បត់​។ ប៉ុន្តែ​សមត្ថកិច្ច​មិនទាន់​បញ្ជាក់ ពី​មូលហេតុ​ប្រាកដ​អំពី ករណី​ឃាត​កម្មនេះ នៅឡើយ​ទេ ព្រោះ​កំពុង​សាកសួរ​សាក្សី នៅ​ជុំវិញ​កន្លែងកើតហេតុ​។ យ៉ាងណាក៏ដោយ​អ្នកជិតខាង បាន​អះអាងថា គ្រួសារ​នេះ​តែងតែ​កើតមាន​ជម្លោះ និង​ប្រើ​អំពើហិង្សា ដោយសារ​ប្តី​សង្ស័យ​ភរិយា​របស់ខ្លួន ជា​នារី​ម៉ាស្សា លួច​មាន​សហាយស្មន់ ជាមួយ​មន្ត្រី​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ម្នាក់​។​

បុរស​ជា​ប្តី​ឈ្មោះ អាន សឿន បានចេញ​ទៅធ្វើ​ការ នៅ​ប្រទេស​ថៃ ហើយ​គ្រួសារ​មួយ​នេះ​មិនសូវ​ចុះសម្រុង​គ្នា​ទេ តែងតែ​រកាំរកូស​។ រហូតដល់​ដំណាក់កាល​ចុងក្រោយ ពេល​ប្តី​ដែលជា​ឃាតក ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ ក៏​កើតការ​សង្ស័យ​បង្ក​ទៅជា​ជម្លោះ រហូត​ឈានដល់​ការសម្លាប់​ប្រពន្ធ​របស់ខ្លួន ដោយ​មិន​ញញើត​ដៃ​។ ដោយឡែក​កូនប្រុស​ស្ត្រី​រងគ្រោះ អាយុ​ទើប ៥​ឆ្នាំ បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បានឃើញ​ឪពុក ចាក់​និង​អា​រក​សម្លាប់​ម្តាយ ហើយក៏​រត់ចេញ​បាត់ទៅ​៕
ប្រភភ៖ វត្តភ្នុំ
Wat 03112 

Wat 03113

ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...