ខេត្តសៀមរាប៖ ក្មេងប្រុសម្នាក់ រួមទាំងឪពុកម្ដាយ បាននាំគ្នាទៅលេងអាងហែលទឹក នៃសណ្ឋាគារមីរ៉ាខល (Miracle Hotel) ដែលខ្លួនបានស្នាក់នៅ បណ្ដាលឲ្យកូន ប្រុសម្នាក់ លង់ទឹកស្លាប់ បន្ទាប់ពីបញ្ជូន ទៅដល់មន្ទីរពេទ្យ រ៉ូយ៉ាល់អង្គរ។
ហេតុការណ៍បានកើត ឡើងកាលពីវេលាម៉ោង២០ និង៣៥នាទីយប់ថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៧ ស្ថិតនៅក្នុង ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។
បើតាមការរៀបរាប់ ពីឪពុកម្តាយក្មេង រងគ្រោះបាន ប្រាប់នគរបាលថា មុនដំបូងពួកគាត់ បាននាំកូនប្រុស ដែលរងគ្រោះ ទៅលេងអាងហែលទឹក នៅទីតាំង សណ្ឋាគារខាងលើ បន្ទាប់មកពួកគាត់ ដែលជាឪពុកម្តាយ បានឡើង មកអង្គុយ ជជែកគ្នានៅក្បែរ នោះបានមួយសន្ទុះ ទើបចាប់អារម្មណ៍ ថាបាត់កូនរបស់គាត់ ក៏បាននាំគ្នា រកមើល ស្រាប់តែឃើញ កូនអណ្ដែតនៅ កន្លែងទឹកជ្រៅ ហើយបានស្រង់កូន និងដឹកយកទៅជួយស ង្គ្រោះនៅមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្លាមៗផងដែរ ពេលទៅដល់ មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ បានប្រាប់ថា ក្មេងរងគ្រោះបាន ដាច់ខ្យល់ ស្លាប់បាត់ហើយ។
លោកវរសេនីយ៍ទោ វ៉ាន់ រិទ្ធ នាយការិយាល័យ នគរបាល អន្តោប្រវេសន៍ បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៧នេះថា ក្មេងប្រុសរងគ្រោះ មានឈ្មោះ Hun Chen Guy អាយុ៦ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E9141790 ជាភ្ញៀវទេសចរណ៍ បានមកស្នាក់ នៅសណ្ឋាគារ ខាងលើ។ បច្ចុប្បន្នសពក្មេង ប្រុសជនរងគ្រោះ ត្រូវបានរក្សាទុក បណ្ដោះអាសន្ន នៅមន្ទីរពេទ្យ រ៉ូយ៉ាល់អង្គរ រងចាំឯកសារពី ស្ថានទូត ទើបធ្វើការ ចាត់តែងតាមនីតិវិធី។
ប្រភព៖http://www.srpostnews.com/cambodia-news/4858.html