ថៃ៖ យោងតាមគេហទំព័រ The Deadviral ក្នុងប្រទេសថៃបានចុះផ្សាយថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៧កន្លងមកថា មានយុវតីស្រស់ស្អាតម្នាក់សុំម្តាយទៅមើលប្រគំដន្ត្រីបាត់មួយប់ ព្រឺកឡើងត្រូវគេរំលោភរួចរិតកសំលាប់ចោលក្បែរផ្លូវគួរអោយរន្ធត់។
យោងតាមសំដីម្តាយបង្កើតរបស់នាងបាននិយាយថា នៅក្នុងភូមិមានការប្រគុំតន្ត្រីមួយ នាងសុំគាត់ទៅមើលជាមួយមិត្តភក្ត្ររបស់នាងបីបួននាក់ព្រឹកឡើងក៍មានគេរាយការណ៍មកថានាងបានស្លាប់។ ដកស្រងសំដីសមត្តកិច្ចបាននិយាយថា ស្ត្រីរងគ្រោះ ឈ្មោះ ថានរ៉ុង អាយុ ២២ឆ្នាំ រស់នៅក្នុងខេត្ត ស្រះកែវ ប្រទេសថៃ។ តាមការពិនិត្យសាកសព នាងស្លៀកខោខាវបូយពណ៍ខៀវ អាវពណ៍ស ត្រូវគេរិតកសំលាប់ សង្ស័យរំលោភមិនបានសំរេច ខ្លាចបែកការណ៍ក៍សំលាប់ចោលដើម្បីបំបិតមាត់។ ឃាតករអាចមនុស្ស ស្គាល់គ្នាផងដែរនេះបើយោងតាមប៉ូលីសកុសលវិច្ឆ័យ៕