ថៃ៖ រូបថតស្ត្រីវ័យចំណាស់អាយុ៩០ឆ្នាំមួយសន្លឹកដោយត្រូវបានកូនអកត្តញ្ញូដាក់ច្រវ៉ាក់ដៃ ជើងនិងអក្រាតកាយថ្មីនេះត្រូវបានគេបង្ហោះចូលក្នុងបណ្តាញសង្គមFacebook ដោយដាក់ចំណងជើងថា៖ "The old man abandoned, eating the same bowl with dog" ប្រែថា "ស្ត្រីវ័យចំណាស់ត្រូវបានគេបោះបង់ចោល ហើយហូបបាយតែចានជាមួយឆ្កែ"។ ធ្វើអោយរំជើបរំជួលចិត្តអ្នកលេងFacebookក្នុងប្រទេសថៃ ដោយមានអ្នកស៊ែររាប់សែននាក់។ ស្ត្រីវ័យ៩០ឆ្នាំរូបនេះ ត្រូវបានគេបោះបង់ទុកក្នុងផ្ទះមួយកន្លែង ក្នុងតំបន់ ភូកេត ប្រទេសថៃ អោយនៅជាមួយឆ្កែញីមួយក្បាល និងចានសំរាប់ដាក់បាយអោយឆ្កែមួយប៉ុណ្ណោះ។ ដោយសារតែFacebookស្ត្រីចំណាស់ម្នាក់នេះត្រូវគេជួយសង្គ្រោះ យកមកមន្ទីរពេទ្យ។ ពេលទៅដល់ជួយសង្គ្រោះដំបូង គេឃើញដៃនិងជើងទាំងពីរ ត្រូវបានគេដាក់ច្រវ៉ាក់ទាំងសងខាងចងភ្ជាប់ទៅនិងជញ្ញាំង ហើយមានសភាពហើមស្ទើររលួយទៅហើយ គ្មានម្ហូបចំណីមានតែធំក្លិនស្អុយលាមកនិងទឹកនោមដែកគាតបន្ទោរបង់ មើលទៅសែនរន្ធត់និងកំសត់ពន់ពេក។ គាត់ត្រូវបានគេយកបន្ទីរពេទ្យក្នុងតំបន់។ អជ្ញាធម៌កំពុងស្វែងរកចាប់ខ្លួនកូនអកត្តញ្ញូខាងលើដើម្បីផ្តន់ទារទោសតាមច្បាប់។






