ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

អនុប្រធានមណ្ឌលសុខភាពបន្ទាយដែកចាក់ថ្នាំអ្នកជំងឺរលាកបំពង់កម្នាក់ស្លាប់

កៀនស្វាយ៖ថ្ងៃទី២១.០២.២០១៧វេលាម៉ោង១៤.៣០នាទី  ចំណុចចុងខ្សាច់ភូមិអង្គរជ័យ ឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្កណ្ដាល។ជនរងគ្រោះ ឈ្មោះ ញែម វណ្ណា ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិអង្គជ័យ ឃុំបន្ទាយដែក ស្រុកកៀន ស្វាយខេត្ដកណ្ដាល មុខរបរ កសិករ ។ 
 នៅថ្ងៃខែឆ្នាំខាងលើ វេលាម៉ោង១៤.៣០នាទី ជនរងគ្រោះ មានជំងឺរលាកបំពង់ក ម្តាយជនរងគ្រោះ ក៏បានតេ ហៅពេទ្យឈ្មោះ ស៊ូ ម៉ារី មក
មើល ពេលមកដល់ពេទ្យបានចាក់ថ្នាំនិងឲ្យថ្នាំ
លេប ព្រមទាំងព្យួរសេរ៉ូមថែមទៀតផង។ លុះដលម៉ោង ១៥.០០នាទី ជនរងគ្រោះមានសភាពមិនស្រួល ក្រុមគ្រួសារបាននាំយកមកផ្ទះ ជនសង្ស័យ ពេលនោះជនសង្ស័យ បានពិនិត្យរួច ក៏ប្រាប់ក្រុមគ្រួសារឲ្យយកជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត្រ  ពេលទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ ពេទ្យថា ជនរងគ្រោះ បានស្លាប់បាត់ទៅហើយ ។ លុះដល់ម៉ោង១៩.០៥នាទីក្រុមគ្រួសារ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបន្ទាយដែក ។
 ករណីនេះកម្លាំងជំនាញ សហការជាមួយប៉ុស្តិកំពុងកសាងសំណុំរឿងបន្តចាត់ការ តាមនីតិវិធី  ។


ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...