មិកស៊ិក៖ នៅព្រឹកថ្ងៃទី 18 ខែកុម្ភៈឆ្នាំ 2017កន្លងទៅមានសេចក្តីរាយការណ៍ថាស្ត្រីពីរនាក់បានស្លាប់ នៅក្នុងសង្កាត់Tesechoacánក្នុងសហគមន៍ Jose Azuetaសាកសពបានបង្ហាញថាមានការធ្វើទារុណកម្មវាយដុំមុនស្លាប់។ នៅម៉ោង៧ៈ៣៥នាទីព្រឹកមានការរាយការណ៍មកថា មានស្ត្រីពីរនាក់បានសម្លាប់នៅលើផ្លូវលំមួយកន្លែង ។ ភ្លាមៗនោះកងកំលាំងបានទៅដល់រកឃើញថាពិតមានជនរងគ្រោះជាស្ត្រីពីរនាក់ដែលមានរបួសជាច្រើនកន្លែងនិងដៃមាននៅជាប់ចំណង។
យោងតាមរបាយការណ៍បឋមបានបង្ហាញថា ស្ត្រីពីរនាក់ត្រូវបានគេចាប់ពង្រត់កាលពីថ្ងៃសុក្រក្នុងសហគមន៍ Jose Azueta មិនដឹងទៅណា?
យោងតាមការពិនិត្យសាកសព ស្ត្រីទាំងពីរនាក់ត្រូវគេធ្វើទារណ្ឌកម្មអោយរងរបួសជាច្រើនកន្លែងរហូតដល់ស្លាប់តែម្តង។ ស្ត្រីទាំងពីរនាក់ត្រូវបានគេស្គាល់ឈ្មោះទីមួយ គឺនាង María del Carmenអាយុ២៤ឆ្នាំ និង ទីពីរ អ្នកស្រ្តី Colonia Venecia អាយុ៣៧ឆ្នាំ៕ ការសំលាប់យ៉ាងសាហាវនេះអាចពាក់ព័ន្ធនិងករណីចាប់ចំរិត នេះបើយោងតាមសំដីរបស់ប៉ូលីសក្នុងតំបន់៕