ឧត្តមានជ័យ៖ នៅថ្ងៃទី៣១ខែមករាឆ្នាំ២០១៧ កន្លងទៅ ស្ត្រីម្នាក់ដោយសារវិបត្តិគ្រួសារធ្ងន់ធ្ងរប្តីទៅធ្វើការនៅស្រុកថៃហើយមានប្រពន្ធថ្មីក៍គិតខ្លីម្នាក់ចងកសំលាប់ខ្លួនជាមួយកូនប្រុសអាយុ៣ឆ្នាំក្នុងពេលតែមួយដោយចុងខ្សែរម្ខាងចងភ្ជាប់និងករបស់កូន ហើយ ចងខ្សែរម្ខាងទៀត ចងភ្ជាប់និងខ្លួនឯង ហើយពាក់ខ្សែរនិងរនូតផ្្ទះស្លាប់ទាំងពីរនាក់ មើលហើយអណោចអធមបំផុត។
យោងតាមសំដីអ្នកជិតខាងបាននិយាយថា ស្ត្រីរងគ្រោះឈ្មោះ សុខ យ៉ាត អាយុ ២៤ឆ្នាំ រស់នៅស្រុក ចុងកាល់ខេត្តឧត្តមានជ័យ ប្តីទៅធ្វើការនៅស្រុកថៃ តែងតែផ្ញើរប្រាក់មកមិន ដែលខានទេ តែមួយរយៈចុងក្រោយមិនឃើញផ្ញើលុយមកដូចសព្វដង ហើយទូរស័ព្ទក៍តែលែងចូលទៀត ។ រីប្រពន្ធនៅផ្ទះតែងតែសួរអ្នកមកពីថៃក្រែងលោឃើញប្តី ឫ ខ្លាចក្រែងប៉ូលីសថៃចាប់ខ្លួន ថ្ងៃមួយមានអ្នកជិតខាងមកពីថៃ បានប្រាប់ថា ប្តីមានស្រីថ្មីទៀតហើយ ហើយកំពុងតែពរពោះកូនទៀត ផង។
មុនពេលកើតហេតុប៉ុន្មានថ្ងៃ នាងមានទឹកមុខស្រងូតស្រង៉ាត់ណាស់ មិនសូវនិយាយស្តី ទេ។ បន្ទាប់មកក៍កើតរឿងអណោចអធមដូច្នេះ។
តាមការពិនិត្យសាកសព របស់មន្ត្រីប៉ូលីសបាននិយាយថា នាងពិតជាចងកជាមួយកូនស្លាប់ទាំងពីរនាក់ពិតប្រាកដមែន សាកសពប្រគល់អោយបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជាក់ ថាមុនពេលកើតហេតុបន្តិច នាងបានបញ្ចុកបាយកូនប្រុសរួចរាល់បន្ទាប់មកចងកសំលាប់ខ្លួនទាំងពីរនាក់តែម្តង៕