ហ្ស៊ីមបាវេ៖ យោងទៅលើគេហទំព័រក្នុងស្រុកមួយរបស់ប្រទេស ហ្ស៊ីមបាវេបានចុះផ្សាយនៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៧ កន្លងមក ថា បុរសម្នាក់ត្រូវបានប្រជាជននៅក្នុងតំបន់រាប់ពាន់នាក់មានកំហឹង ចាប់វាយធ្វើទារណ្ឌកម្មហើយដុតសំលាប់ទាំងរស់ក្រោយពីបុរសម្នាក់នោះរំលោភទារិកាអាយុ១ខួបម្នាក់រួចមួលកបំបាក់សំលាប់ចោលនៅក្រោយផ្ទះជនរងគ្រោះកន្លងមក។
ដំបូងឡើយក្រោយពីដឹងថាជនល្មោភកាមខាងលើជាអ្នកចាប់រំលោភទារិកានោះមក ប្រជាជនចាប់ផ្តើមមានកំហឹងរួចចាប់អូសដណ្តើមបុរសនោះពីដៃប៉ូលីស រួចនាំគ្នាវាយធ្វើបាប ស្រាតខោ បណ្តើរតាមថ្នល់ ដើម្បីកំអោយមហាជនយកគំរូតាម បន្ទាប់មកឈានដល់ការវាយសំលាប់រួចយកកុងឡានដុតកំទិចសាកសពតែម្តង។ (ពត៌មានខ្លីៗក្រៅប្រទេស)