ថៃ៖ យោងតាមគេហទំព័រក្នុុងស្រុកប្រទេសថៃបានសរសេថា ក្នុងថ្ងៃ១៤កុម្ភៈឆ្នាំ២០១៧ មានយុវតីស្រស់ស្អាតម្នាក់ចងកសំលាប់ខ្លួននិងដើមឈើក្រោយផ្ទះយ៉ាងរន្ធត់ពន់ពេក។
យោងតាមសំដីម្តាយជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុថ្ងៃ១៤កុម្ភៈនាងបានប្រាប់គាត់ថា សំដើរលេងជាមួយសង្សារមួយថ្ងៃ។ ក្រោយមកឃើញនាងស្លៀកស្អាតបាតតេទូរស័ព្ទទៅសង្សារយ៉ាងយូរ បន្ទាប់មកក៍ចូលក្នុងបន្ទប់គេងបាត់ ហើយចេញមកវិញដើរទៅក្រោយផ្ទះដោយទឹកមុខស្រងូតស្រងាត់ តែគាត់មិនចាប់អារម្មណ៍ទេ។ ក្រោយមកក៍គេមកប្រាប់ថានាងចងកស្លាប់នៅក្រោយផ្ទះបាត់ទៅហើយ។
ក្រោយការពិនិត្យសាកសពប៉ូលីសបានបញ្ជាក់ថានាងពិតជាបានចងកសំលាប់ខ្លួនមែន។ សាកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕